Friday, July 15, 2016

ជាទូទៅយើងតែងតែឃើញមានគេប្រើប្រាស់ Windows 7 ជាប្រភេទ Home Edition, Enterprise Edition និង Pro Version ជាដើម តែនៅពេលនេះ​សម្រាប់អ្នកចង់​សាកល្បងការ​ប្រើប្រាស់ថ្មី មាន Interface បែបកូនកាត់​រវាង Windows 7 ជាមួយនឹង Android N អ្នកអាច​ធ្វើការទាញ​យកជាមួយ​នឹង Windows ថ្មីនេះបាន ដែលត្រូវបាន​កែច្នៃឡើង​ឲ្យមានភាព​ប្លែកខុសពី​គេឯង ដោយយើងអាច​យកទៅ​តម្លើង​នៅលើម៉ាស៊ីន​កុំព្យូទ័របាន​ដូចពពួក Windows ធម្មតាដែរ។
Windows 7 Android N Edition នេះត្រូវបានបង្កើតឡើង​ដោយក្រុមបង្កើត​កម្មវិធីឈ្មោះ Freeware Sys អ្នកអាចតម្លើង​ជាប្រភេទ 32-bit ក៏បាន និង 64-bit ក៏បានទៅតាម​ការជ្រើសរើស​នៅពេល​តម្លើង។ លក្ខណៈសម្បត្តិ​ពិសេសៗ​របស់វាគឺ ការតម្លើង Windows គឺស៊ីពេល​តិចជាង 10 នាទីប៉ុណ្ណោះ ថែមទាំងបន្ថែម​មកជាមួយ Theme ស្រស់ស្អាតបែប Android N មើលទៅប្លែក​ចម្លែកអារម្មណ៍ អមមកជាមួយ​នឹងផ្ទាំង​រូបភាព Wallpaper ស្រស់ស្អាត​ជាច្រើន​ផ្សេងទៀត ពិសេសការ​បន្ថែមមកជាមួយ​នឹងប្រព័ន្ធ​សម្លេងថ្មី ការ​កែប្រែនូវ Bugs មានបញ្ហា ក៏ដូចជាមាន​បន្ថែមមក​ជាមួយកម្មវិធី​ចំនួន 30 ប្រភេទដូចជា៖
  • bigTorrent
  • CCleaner Professional
  • Comodo Internet Security Premium
  • DirectX
  • Daemon Tools Lite
  • Flash Player Active X និង Plugin
  • HashCheck
  • HD Tune Pro
  • HDInspector
  • Internet Download Manger (IDM)
  • Notepad ++
  • PicPick
  • Google Chrome
  • Gome Player
  • R-Wipe និង Clean
  • Reg Organizer
  • SpeedFan
  • Skype
  • TeamViewer Pro
  • UltraISO Premium
  • Unlocker
  • USB Safely Remove
  • USB Disk Security
  • VLC Media Player
  • WebcamMax
  • WinSnap
  • Xilisoft Video Converter Premium
  • WinRaR
  • Zero Assumption Recovery



រាល់កម្មវិធីខាងលើរាប់បញ្ចូលទាំងកម្មវិធី​សម្រាប់ធ្វើការ Download, កម្មវិធី​កំចាត់មេរោគ, កម្មវិធីសម្រួលដល់​អង្គផ្ទុក​ទិន្នន័យ, កម្មិវិធីសម្រាប់​មើលវីដេអូ និងកម្មវិធី​ចាំបាច់ផ្សេងៗ​ទៀតដូចបាន​រៀបរាប់​ខាងលើស្រាប់។ ដូច្នេះសម្រាប់អ្នក ដែលចង់​សាកល្បង​ប្រើប្រាស់ Windows 7 (32-bit & 64-bit) កូនកាត់ Android N អ្នកអាចទាញ​យកវាបាន​ដោយមិនគិត​ប្រាក់ដោយ​ចុចប៊ូតុង Download ខាងក្រោម ជាមួយទំហំ 1.97GB ប៉ុណ្ណោះ ដោយការ Download គឺត្រូវធ្វើឡើង​តាមរយៈ​កម្មវិធី uTorrent ទើបបាន។



ចង់​ប្រើ Windows 7 កូន​កាត់ Android N អត់? ថែម​ទាំង​មាន​កម្មវិធី​បន្ថែម​ពិសេសេៗ​ជា​ច្រើនទៀត

គន្លឹះនេះប្រហែលជា​ត្រូវចិត្ត​មនុស្សស្រី​ភាគច្រើន ដែល​កំពុងចង់ Block Contact ណាមួយ កុំឲ្យ​មករំខាន​លោកអ្នក ដូចជាតេ ឬផ្ញើសារជាញឹកញាប់ និងមូលហេតុ​ផ្សេងទៀត ដែលធ្វើឲ្យ​លោកអ្នក​ធុញថប់ ។ លោកអ្នក​មិនត្រូវការ​ដំឡើង​កម្មវិធី ឬ Tweak ជំនួយឡើយ វាមិនផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​លោកអ្នក​នោះទេ ព្រោះថា​មុខងារនេះ មានស្រាប់​នៅក្នុង ឧបករណ៍ iOS ។

ចំណាំ៖ ប្រសិន​បើ​លោកអ្នក​គ្រាន់តែចង់ស្ងាត់មួយភ្លែត នេះមិនមែនជាវិធីត្រឹមត្រូវទេ លោកអ្នក​គួរប្រើ Do Not Disturb ដែលអាចកំណត់ម៉ោង និង Contact ណាមួយ​ដែល​លោកអ្នក​អនុញ្ញាត​ឲ្យ​តេចូល ដោយ​ចូលទៅកាន់ Settings => Do Not Disturb ។

របៀបបង្ខាំង (Block) Contact

ដើម្បីអាចបង្ខាំង Contact ណាមួយ​កុំឲ្យរំខាន​លោកអ្នក នៅក្នុង iOS វាមានវិធីមួយចំនួន​ដែល​អ្នក​អាចធ្វើតាម តែសំបុកអាយធីសូមណែនាំវិធី​ងាយ​ខាងក្រោមនេះ ដើម្បីលោកអ្នកងាយក្នុងការ​អនុវត្តន៍តាម៖
  1. សូម​បើក​កម្មវិធី Phone ដែលប្រើសម្រាប់តេ​ចេញ ហើយ Tap ទៅលើ “Recents” ដែលជាលេខទូរស័ព្ទ​ដែល​បាន​ទាក់ទង​ថ្មីៗ
  2. ជ្រើសរើស Contact ណាមួយ ដែល​លោកអ្នកចង់បង្ខាំង ហើយ Tap លើប៊ូតុងព័ត៌មាន សញ្ញា (i)
  3. បន្ទាប់មក​សូម Scroll ចុះក្រោម លោកអ្នក​នឹងឃើញ “Block this caller” នៅផ្នែកខាងក្រោម​បង្អស់
  4. សូម Tap លើ “Block this Caller” ហើយជ្រើសរើស​យក  “Block Contact” ដើម្បីបញ្ជាក់ ។

បន្ទាប់ពី​លោកអ្នក​បាន​អនុវត្តន៍​ចប់សព្វគ្រប់ហើយ នោះ Contact ដែលមានលេខទូរស័ព្ទ, សារអេឡិចត្រូនិច, ការផ្ញើសារ, iMessage, FaceTime និងសូម្បីតែ Apple ID (បើមាន) នឹងត្រូវបានបង្ខាំង​ជារៀងរហូត ។ មួយវិញទៀត ម្ចាស់ Contact ដែលត្រូវបានបង្ខាំង​ដោយ​លោកអ្នក នឹងមិនទទួលបាន​ព័ត៌មាន​នៃការបញ្ជាក់ណាមួយឡើយ មានន័យថាពួកគេ​នឹង​មិនដឹងថា​លោកអ្នក​បានបង្ខាំង​ពួកគេឡើយ ។
វាជាជម្រើសដ៏ប្រសើរមួយ ជំនួសឲ្យ​ការប្តូរលេខទូរស័ព្ទ (ប្តូរ SIM-Card) ឬបង្កើត Apple ID ថ្មី (ប្រើក្នុង FaceTime) ។ ជួនកាល​លេខ​របស់​លោកអ្នក​ត្រូវបានគេប្រើប្រាស់​ពីមុន ដោយជាប់ជាមួយ Contact ដែលមិនទាក់ទង​នឹងលោកអ្នក ឬជាក្រុមផ្សព្វផ្សាយតែងតេ​មករំខាន ឬផ្ញើសារ​ជាញឹកញាប់ ។

សម្រាប់លោកអ្នក​ដែលប្រើ iOS 7 ឡើងទៅនឹងអាចប្រើប្រាស់មុខងារ​មានស្រាប់នៅក្នុង iPhone លោកអ្នក ។
បន្ថែមលើនេះទៀត សូមលោកអ្នក​ចំណាំថា Contact ដែលបានបង្ខាំង នឹងត្រូវបង្ខាំងដូចគ្នា​នៅក្នុងឧបករណ៍​ដទៃទៀតរបស់លោកអ្នក ។ ឧទាហរណ៍៖ បើ​លោកអ្នក​ប្រើ Apple ID តែមួយជាមួយនឹង iPhone ឬ iPad ឬ MacBook នោះវានឹងបង្ខាំង Contact នោះទាំងអស់តែម្តង ។

វិធី Block Contact កុំឲ្យ​នរណាម្នាក់រំខាន ក្នុង iPhone

Touch ID ជាមុខងារ​ពិសេសមួយ ដែលមាន​នៅក្នុង iPhone និង​​ iPad ជំនាន់ថ្មីៗ ដែលផ្តល់​ភាព​ងាយស្រួលដល់​លោកអ្នក​ក្នុងការ​ប្រើប្រាស់ ដោយ​ជំនួស​ការ​វាយ​សម្ងាត់​ ជាមួយការប្រើប្រយៅដៃ​ស្គេន វិញ ។ វាជាមូលហេតុ​សុវត្ថិភាព និងបំពេញ​តម្រូវការ​អ្នក​ប្រើប្រាស់​ឲ្យបានពេញលេញ​បន្ថែម ប៉ុន្តែចុះ​បើ វាមិន​ដំណើរការ​នៅ​ក្នុង iOS 8.3 ថ្មី ដែល​លោកអ្នក​ទើប Update តើបណ្តាល​មកពី​មូលហេតុ​អ្វី និងដោះស្រាយ​ដោយ​របៀបណា? សំបុកអាយធី នឹង​បង្ហាញ​ជូន​លោកអ្នក​ដូចខាងក្រោមនេះ ។

មូលហេតុ​ដែល​ Touch ID មិនដំណើរការ

កត្តាមួយចំនួន​បណ្តាលឲ្យ Touch ID មិនដំណើរការ​ភាគច្រើន គឺមកពីការ Jailbreak ឬការប្រើប្រាស់ Tweak មួយចំនួន ដែលមាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ថាមពលថ្ម អាយុកាលថ្ម កម្តៅលើអេក្រង់ និង​ផ្នែករឹង (Hardware) មួយចំនួនទៀត ដូចជា Touch ID ជាដើម ។ វាជាសំណាង​ល្អ ប្រសិន​បើ​លោកអ្នក​អាច Restore iOS មកជំនាន់ចុងក្រោយបង្អស់ តាមរយៈការប្រើ iTunes ហើយ Touch ID លោកអ្នក​អាចដំណើរការ​ធម្មតា តែមិនដូច្នេះលោកអ្នក​ប្រហែលជាត្រូវការ​សេវាជួសជុល លើផ្នែកនេះជាក់​ជាមិនខាន ។

វិធី​ដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS 8.3

បញ្ហាដែល​កើតឡើង​ក្នុង iPhone ឬ iPad នីមួយៗ​អាចបណ្តាល​មកពី​មូលហេតុ​ផ្សេងៗគ្នា និងតាមជំនាន់​ផ្សេងគ្នា ដូចជា iOS 8.1.3 ឬ iOS 8.2 ហើយត្រូវការវិធី​ដោះស្រាយ​ផ្សេងគ្នា​ផងដែរ ។ ខាងក្រោមនេះ ជាវិធីដោះស្រាយសម្រាប់ iOS 8.3 ដែលសំបុកអាយធី បានសាកល្បង​ហើយទទួលបាន​ជោគជ័យ ។
  1. សូមចូលទៅកាន់ Settings នៅក្នុង iPhone ឬ iPad លោកអ្នក
  2. សូម Tap លើ Touch ID & Passcode
  3. សូមបញ្ចូល Passcode ឬលេខសម្ងាត់ (Password)
  4. សូមបិទ (OFF) iTunes & App Store
  5. ចុចលើប៊ូតុង Home ដើម្បី​ត្រឡប់មកផ្ទាំង​ដើមខាងមុខ (Home Screen)
  6. បន្ត​មកទៀត សូម Reboot ដោយបិទ ចុចប៊ូតុង Power ហើយបិទ និងបើក​ឡើង​មកវិញ
  7. សូមវាយ​លេខ Passcode ឬលេខសម្ងាត់ បើលោកអ្នកបានកំណត់​នៅពេល​បើក​ដំបូង វានឹងចេញ Lock Screen
  8. ចូលទៅកាន់ Settings ដដែលដូចខាងលើ
  9. សូម Tap លើ Touch ID & Passcode
  10. វាយបញ្ចូល Passcode ឬ Password ថ្មី
  11. សូមបើក (ON) iTunes & App Store ។

គន្លឹះខ្លី ដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS 8.3

Thursday, July 14, 2016


៙ ព័ត៌មាន​អំពី​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : គីមីវិទ្យា ថ្នាក់ទី១២ ជា​ភាសា​ខ្មែរ
- ចេញ​ផ្សាយ : ក្រសួងអប់រំ  យុវជន  និង  កីឡា
- Prepared By:
ក្រុមការងារ
 ក្រសួងអប់រំ  យុវជន  និង  កីឡា

- ឆ្នាំ​បោះពុម្ព​ចេញ​ផ្សាយ : ២០១៤   ២០១៥
- ចំនួន​ទំព័រ : ៥៦ទំព័រ
- ទំហំ​ឯកសារ : ២ MB

សៀវភៅគីមីវិទ្យា ថ្នាក់ទី​១២ ត្រៀមប្រឡង


៙ ព័ត៌មាន​អំពី​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : រូបវិទ្យា ថ្នាក់ទី១២ ជា​ភាសា​ខ្មែរ
- ចេញ​ផ្សាយ : ក្រសួងអប់រំ  យុវជន  និង  កីឡា
- Prepared By:
ក្រុមការងារ
 ក្រសួងអប់រំ  យុវជន  និង  កីឡា

- ឆ្នាំ​បោះពុម្ព​ចេញ​ផ្សាយ : ២០១៤   ២០១៥
- ចំនួន​ទំព័រ : ៥៨ទំព័រ
- ទំហំ​ឯកសារ : ២ MB

សៀវភៅរូបវិទ្យា ថ្នាក់ទី​១២ ត្រៀមប្រឡង


៙ ព័ត៌មាន​អំពី​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : ជីវវិទ្យា ថ្នាក់ទី១២ ជា​ភាសា​ខ្មែរ
- ចេញ​ផ្សាយ : ក្រសួងអប់រំ  យុវជន  និង  កីឡា
- Prepared By:
ក្រុមការងារ
 ក្រសួងអប់រំ  យុវជន  និង  កីឡា

- ឆ្នាំ​បោះពុម្ព​ចេញ​ផ្សាយ : ២០១៤   ២០១៥
- ចំនួន​ទំព័រ : ៦៨ ទំព័រ
- ទំហំ​ឯកសារ : ៤ MB

សៀវភៅជីវវិទ្យា ថ្នាក់ទី​១២ ត្រៀមប្រឡង



៙ ព័ត៌មាន​អំពី​សៀវភៅ ៖

- ឈ្មោះ​សៀវភៅ : គណិតវិទ្យា ថ្នាក់ទី១២ ជា​ភាសា​ខ្មែរ
- ចេញ​ផ្សាយ : ក្រសួងអប់រំ  យុវជន  និង  កីឡា
- Prepared By:
ក្រុមការងារ
 ក្រសួងអប់រំ  យុវជន  និង  កីឡា

- ឆ្នាំ​បោះពុម្ព​ចេញ​ផ្សាយ : ២០១០
- ចំនួន​ទំព័រ : ១១៦ ទំព័រ
- ទំហំ​ឯកសារ : ២ MB

សៀវភៅគណិតវិទ្យា ថ្នាក់ទី​១២​ ត្រៀមប្រឡង

 
ក្ដាមស្រែ​​ Kdamsre © 2016 - Designed by Templateism.com