មូលហេតុដែល Touch ID មិនដំណើរការ
កត្តាមួយចំនួនបណ្តាលឲ្យ Touch ID មិនដំណើរការភាគច្រើន គឺមកពីការ Jailbreak ឬការប្រើប្រាស់ Tweak មួយចំនួន ដែលមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើថាមពលថ្ម អាយុកាលថ្ម កម្តៅលើអេក្រង់ និងផ្នែករឹង (Hardware) មួយចំនួនទៀត ដូចជា Touch ID ជាដើម ។ វាជាសំណាងល្អ ប្រសិនបើលោកអ្នកអាច Restore iOS មកជំនាន់ចុងក្រោយបង្អស់ តាមរយៈការប្រើ iTunes ហើយ Touch ID លោកអ្នកអាចដំណើរការធម្មតា តែមិនដូច្នេះលោកអ្នកប្រហែលជាត្រូវការសេវាជួសជុល លើផ្នែកនេះជាក់ជាមិនខាន ។
វិធីដោះស្រាយបញ្ហា Touch ID មិនដំណើរការ iOS 8.3
បញ្ហាដែលកើតឡើងក្នុង iPhone ឬ iPad នីមួយៗអាចបណ្តាលមកពីមូលហេតុផ្សេងៗគ្នា និងតាមជំនាន់ផ្សេងគ្នា ដូចជា iOS 8.1.3 ឬ iOS 8.2 ហើយត្រូវការវិធីដោះស្រាយផ្សេងគ្នាផងដែរ ។ ខាងក្រោមនេះ ជាវិធីដោះស្រាយសម្រាប់ iOS 8.3 ដែលសំបុកអាយធី បានសាកល្បងហើយទទួលបានជោគជ័យ ។
- សូមចូលទៅកាន់ Settings នៅក្នុង iPhone ឬ iPad លោកអ្នក
- សូម Tap លើ Touch ID & Passcode
- សូមបញ្ចូល Passcode ឬលេខសម្ងាត់ (Password)
- សូមបិទ (OFF) iTunes & App Store
- ចុចលើប៊ូតុង Home ដើម្បីត្រឡប់មកផ្ទាំងដើមខាងមុខ (Home Screen)
- បន្តមកទៀត សូម Reboot ដោយបិទ ចុចប៊ូតុង Power ហើយបិទ និងបើកឡើងមកវិញ
- សូមវាយលេខ Passcode ឬលេខសម្ងាត់ បើលោកអ្នកបានកំណត់នៅពេលបើកដំបូង វានឹងចេញ Lock Screen
- ចូលទៅកាន់ Settings ដដែលដូចខាងលើ
- សូម Tap លើ Touch ID & Passcode
- វាយបញ្ចូល Passcode ឬ Password ថ្មី
- សូមបើក (ON) iTunes & App Store ។
Post a Comment