Friday, July 15, 2016

វិធី Block Contact កុំឲ្យ​នរណាម្នាក់រំខាន ក្នុង iPhone

គន្លឹះនេះប្រហែលជា​ត្រូវចិត្ត​មនុស្សស្រី​ភាគច្រើន ដែល​កំពុងចង់ Block Contact ណាមួយ កុំឲ្យ​មករំខាន​លោកអ្នក ដូចជាតេ ឬផ្ញើសារជាញឹកញាប់ និងមូលហេតុ​ផ្សេងទៀត ដែលធ្វើឲ្យ​លោកអ្នក​ធុញថប់ ។ លោកអ្នក​មិនត្រូវការ​ដំឡើង​កម្មវិធី ឬ Tweak ជំនួយឡើយ វាមិនផ្តល់​ផល​ល្អ​ប្រសើរ​សម្រាប់​លោកអ្នក​នោះទេ ព្រោះថា​មុខងារនេះ មានស្រាប់​នៅក្នុង ឧបករណ៍ iOS ។

ចំណាំ៖ ប្រសិន​បើ​លោកអ្នក​គ្រាន់តែចង់ស្ងាត់មួយភ្លែត នេះមិនមែនជាវិធីត្រឹមត្រូវទេ លោកអ្នក​គួរប្រើ Do Not Disturb ដែលអាចកំណត់ម៉ោង និង Contact ណាមួយ​ដែល​លោកអ្នក​អនុញ្ញាត​ឲ្យ​តេចូល ដោយ​ចូលទៅកាន់ Settings => Do Not Disturb ។

របៀបបង្ខាំង (Block) Contact

ដើម្បីអាចបង្ខាំង Contact ណាមួយ​កុំឲ្យរំខាន​លោកអ្នក នៅក្នុង iOS វាមានវិធីមួយចំនួន​ដែល​អ្នក​អាចធ្វើតាម តែសំបុកអាយធីសូមណែនាំវិធី​ងាយ​ខាងក្រោមនេះ ដើម្បីលោកអ្នកងាយក្នុងការ​អនុវត្តន៍តាម៖
  1. សូម​បើក​កម្មវិធី Phone ដែលប្រើសម្រាប់តេ​ចេញ ហើយ Tap ទៅលើ “Recents” ដែលជាលេខទូរស័ព្ទ​ដែល​បាន​ទាក់ទង​ថ្មីៗ
  2. ជ្រើសរើស Contact ណាមួយ ដែល​លោកអ្នកចង់បង្ខាំង ហើយ Tap លើប៊ូតុងព័ត៌មាន សញ្ញា (i)
  3. បន្ទាប់មក​សូម Scroll ចុះក្រោម លោកអ្នក​នឹងឃើញ “Block this caller” នៅផ្នែកខាងក្រោម​បង្អស់
  4. សូម Tap លើ “Block this Caller” ហើយជ្រើសរើស​យក  “Block Contact” ដើម្បីបញ្ជាក់ ។

បន្ទាប់ពី​លោកអ្នក​បាន​អនុវត្តន៍​ចប់សព្វគ្រប់ហើយ នោះ Contact ដែលមានលេខទូរស័ព្ទ, សារអេឡិចត្រូនិច, ការផ្ញើសារ, iMessage, FaceTime និងសូម្បីតែ Apple ID (បើមាន) នឹងត្រូវបានបង្ខាំង​ជារៀងរហូត ។ មួយវិញទៀត ម្ចាស់ Contact ដែលត្រូវបានបង្ខាំង​ដោយ​លោកអ្នក នឹងមិនទទួលបាន​ព័ត៌មាន​នៃការបញ្ជាក់ណាមួយឡើយ មានន័យថាពួកគេ​នឹង​មិនដឹងថា​លោកអ្នក​បានបង្ខាំង​ពួកគេឡើយ ។
វាជាជម្រើសដ៏ប្រសើរមួយ ជំនួសឲ្យ​ការប្តូរលេខទូរស័ព្ទ (ប្តូរ SIM-Card) ឬបង្កើត Apple ID ថ្មី (ប្រើក្នុង FaceTime) ។ ជួនកាល​លេខ​របស់​លោកអ្នក​ត្រូវបានគេប្រើប្រាស់​ពីមុន ដោយជាប់ជាមួយ Contact ដែលមិនទាក់ទង​នឹងលោកអ្នក ឬជាក្រុមផ្សព្វផ្សាយតែងតេ​មករំខាន ឬផ្ញើសារ​ជាញឹកញាប់ ។

សម្រាប់លោកអ្នក​ដែលប្រើ iOS 7 ឡើងទៅនឹងអាចប្រើប្រាស់មុខងារ​មានស្រាប់នៅក្នុង iPhone លោកអ្នក ។
បន្ថែមលើនេះទៀត សូមលោកអ្នក​ចំណាំថា Contact ដែលបានបង្ខាំង នឹងត្រូវបង្ខាំងដូចគ្នា​នៅក្នុងឧបករណ៍​ដទៃទៀតរបស់លោកអ្នក ។ ឧទាហរណ៍៖ បើ​លោកអ្នក​ប្រើ Apple ID តែមួយជាមួយនឹង iPhone ឬ iPad ឬ MacBook នោះវានឹងបង្ខាំង Contact នោះទាំងអស់តែម្តង ។

Post a Comment

 
ក្ដាមស្រែ​​ Kdamsre © 2016 - Designed by Templateism.com